Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅអធិរាជជប៉ុននឹងឡើងគ្រងរាជ នៅដើមខែឧសភា, ស្ថានទូតជប៉ុនប្រចាំកម្ពុជា បើកស្ថានទូតឲ្យសាធារណជន ចូលសរសេរសារថ្វាយព្រះពរ និងអបអរសាទរការឡើងគ្រងរាជនេះ

29-04-2019 22:26

(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានប្រកាសបើកទ្វារស្ថានទូត ដើម្បីទទួលស្វាគមន៍សាធារណជន ដែលចង់សរសេរសារថ្វាយព្រះពរ និងអបអរសារទរការឡើងគ្រងរាជ្យ របស់ព្រះអង្គម្ចាស់រាជទាយាទរបស់ខ្លួន ដែលនឹងត្រូវឡើងគ្រងរាជ នៅដើមខាងឧសភាខាងមុខនេះ។

ស្ថានទូតជប៉ុន បានថ្លែងតាមរយៈ Facebook បញ្ជាក់ថា ព្រះអង្គម្ចាស់ ណារូហ៉ីតូ ព្រះរាជទាយាទ នឹងឡើងគ្រងរាជ្យ ជាព្រះចៅអធិរាជជប៉ុន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។ ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតជប៉ុន នឹងបើកទទួលស្វាគមន៍សាធារណជនចូលស្ថានទូត ដើម្បីសរសេរសារថ្វាយព្រះពរ និងអបអរសារទរការឡើងគ្រងរាជនេះ។

សាធារណជន ដែលចង់សរសេរសារថ្វាយព្រះពរ និងអបអរសាទរ សូមទៅស្ថានទូតជប៉ុនប្រចាំកម្ពុជា សាលពហុប្រយោជន៍ (នៅបន្ទាប់ពីច្រកទ្វារចូលផ្នែកកុងស៊ុល) មានតែ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី៣ និងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីពេលវេលាម៉ោង ៩៖០០ ដល់ម៉ោង១១៖០០ព្រឹក និងម៉ោង ២៖០០ ដល់ម៉ោង៤៖០០រសៀល។ នេះបើយោងតាមការផ្សាយរបស់ស្ថានទូត។

ជាមួយគ្នានេះ ស្ថានទូតជប៉ុន ក៏បានបញ្ជាក់ដែរថា៖
* សាធារណៈជនទាំងអស់ សូមយកមកជាមួយនូវអត្តសញ្ញាណបណ្ណ។
* ក្នុងស្ថានទូតមិនមានទីកន្លែងចំណតយានយន្តទេ។
* ការិយាល័យកុងស៊ុល ខេត្តសៀមរាប នឹងបើកទទួលការសរសេរសារថ្វាយព្រះពរផងដែរ៕