Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ អគ្គនាយកប្រៃសណីយ៍កម្ពុជា នឹងបញ្ជាក់ពី «ផែនការពង្រាយសេវាប្រៃសណីយ៍ ឲ្យខិតជិតដល់ប្រជាពលរដ្ឋ និងការបោះទុនវិនិយោគក្នុងវិស័យ E-commerce» នៅថ្ងៃចន្ទសប្តាហ៍ក្រោយ !

26-04-2019 08:16

(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា នឹងបញ្ជាក់ស្តីពី «ផែនការពង្រាយសេវាប្រៃសណីយ៍ ឲ្យខិតជិតដល់ប្រជាពលរដ្ឋ និងការបោះទុនវិនិយោគក្នុងវិស័យ E-commerce»។

ការផ្សាយនៃកិច្ចសម្ភាស រវាងអង្គភាពព័ត៌មាន Fresh News និងលោក អោក បូរ៉ា ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.