អភិបាលខណ្ឌបឹងកេងកងថ្មី យករថយន្តដឹកទឹកបាញ់ទឹកស្រោ តាមទីធ្លាសាលាបឋមសិក្សាក្នុងខណ្ឌ
25-04-2019 15:10
(ភ្នំពេញ)៖ តាមការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ ក្នុងកាត់បន្ថយកំដៅដែលអាកាសធាតុប្រែប្រួលឡើងកំដៅខ្លាំង និងបង្កាកុំឲ្យកើតមានជំងឺជាយថាហេតុនោះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលទើបប្រកាសតែងតាំង បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកស្រោចទីធ្លា តាមសាលាបឋមសិក្សានានានៅក្នុងខណ្ឌបឹងកេងកង។
នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក ធឹម សំអាន រួមជាមួយមន្ត្រីក្រោមឱវាទ បានយករថយន្តបាញ់ទឹក ទៅបាញ់ស្រោចទីធ្លាសាលាបឋមសិក្សាវត្តទួលស្លែង ឲ្យត្រជាក់ឥដ្ឋ កាត់បន្ថយកំដៅថ្ងៃ ដែលជះសាយភាយកំដៅពីការឺឡា កុំឲ្យក្តៅដល់កូនសិស្សាចេញពីក្នុងថ្នាក់ រត់លេងលើទីធ្លាសាលាពេលចេញលេង។
សូមបញ្ជាក់ថា នៅក្នុងខណ្ឌចំការមន មានសាលាបឋមសិក្សា ចំនួន៨ ដែលមានក្មេងៗរៀនសូត្រ ហើយក្រមការងារដឹកនាំដោយលោក ធឹម សំអាន បាននិងកំពុងបាញ់ទឹកស្រោចទីធ្លាទាំង៨នេះ។ លោកបញ្ជាក់ថា ក្នុងខណ្ឌបឹងកេងកងមានសាលាបឋមសិក្សាចំនួន ៨ទីតាំង ដែលលោកបានបញ្ជាឲ្យរថយន្តដឹកទឹកស្រោចតាមសាលានីមួយៗនោះ៕