Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៥ថ្ងៃក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ឆក់យកជីវិតមនុស្ស៥៩នាក់ និងរបួស២៣៨នាក់

17-04-2019 16:35

(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន១៣៤លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៥៩នាក់ និងរបួសធ្ងន់ស្រាលចំនួន២៣៨នាក់។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣៤លើកនេះ បានបណ្ដាលឱ្យខូតខាតម៉ូតូ១៥៦គ្រឿង, រថយន្តតូច៦៥គ្រឿង និងរថយន្ដធំ៦គ្រឿង និងយានយន្តផ្សេងៗ ១៨គ្រឿង។ មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ស្រវឹង, ជែង, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, ងងុយដេក និងកត្ដាយានយន្ត៕