Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបចំកម្មវិធី «ខ្ញុំឆ្នើម» សម្រាប់ឆ្នាំ២០១៩

05-04-2019 16:49

(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមរៀបចំកម្មវិធី «ខ្ញុំឆ្នើម» សម្រាប់២០១៩ នៅក្នុងវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពិស ដែលមានការចូលរួមពី សិស្សឆ្នើមថ្នាក់ទី១២ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។

កម្មវិធី «ខ្ញុំឆ្នើម» ជាសិក្ខាសាលាចែករំលែកចំណេះដឹង ដើម្បីជួយតម្រង់ទិស និងជំរុញសិស្សឆ្នើមប្រចាំសាលានីមួយៗ ឲ្យមានផ្នត់គំនិតវិជ្ជមាន និងត្រៀមខ្លូនចូលថ្នាក់ឧត្តមសិក្សា ឲ្យទទួលបានជោគជ័យ។

ក្នុងនោះនិស្សិតអាហារូបករណ៍ ជីប ម៉ុង ចំនួន២រូប បានចែករំលែកព័ត៌មានទាក់ទង នឹងអាហារូបករណ៍ ជីប ម៉ុង ក៏ដូចជាបទពិសោធន៍ និងវិធីសាស្រ្តក្នុងការដាក់ពាក្យ ដើម្បីទទួលបានអាហារូបករណ៍នេះផងដែរ។

ប្អូនប្រុស សែម សុភារៈ សិស្សថ្នាក់ទី១២នៃវិទ្យាល័យហ៊ុន សែន ព្រែកកំពឹសឲ្យដឹងថា «កម្មវិធីខ្ញុំឆ្នើមបានចែករំលែកបទពិសោធន៍ល្អៗ និងគន្លឹះខ្លះៗ ដើម្បីឲ្យពួកខ្ញុំត្រៀមប្រលងបាក់ឌុប ក្នុងពេលខាងមុខនេះព្រមទាំងព័ត៌មានទាក់ទងនឹងអាហារូបករណ៍ ជីប ម៉ុង ផងដែរ»។

ប្អូនបន្ដថា «កម្មវិធីខ្ញុំឆ្នើមបានកែប្រែការគិតអវិជ្ជមានរបស់ខ្ញុំ ដោយកាលពីមុនខ្ញុំធា្លប់តែគិតថា ខ្លួនឯងមិនអាចធ្វើបាន ប៉ុន្ដែបន្ទាប់ពីចូលរួមកម្មវិធីនេះរួច ខ្ញុំបានផ្លាស់ប្តូរការគិតខ្លួនឯង ហើយព្យាយាមប្រឹងប្រែង ដើម្បីសម្រេចបានគោលដៅដែលខ្ញុំចង់បាន»

សូមជម្រាបថា ជារៀងរាល់ឆ្នាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែរៀបចំកម្មវិធី «ខ្ញុំឆ្នើម» ក្នុងវិទ្យាល័យចំនួន១០ក្នុងរាជធានីភ្នំពេញ។ កម្មវិធី «ខ្ញុំឆ្នើម» ជាផ្នែកមួយនៃសកម្មភាពសង្គម របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការលើកស្ទួយវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស៕