Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងក្រុងបានលុង ខេត្តរតនគិរី ដោយសាររថយន្ត១គ្រឿង បើកបុកបាក់បង្គោលខ្សែភ្លើង

01-04-2019 21:58

(រតនគិរី)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៨៖៤០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ ភូមិជ័យជំនះ និងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មូលហេតុដោយសាររថយន្តម៉ាក LAND ROVER បានបើកបុកបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងទាប (LV) ចំនួន១ដើម។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ផ្លាស់ប្តូរបង្គោលថ្មី និងបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ២១៖០០នាទីយប់នេះ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕