Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទ័ពនារីកម្ពុជា បង្ហាញសមត្ថភាពបាញ់កាំភ្លើងធំក្នុងសមយុទ្ធនាគមាស (Video inside)

26-03-2019 14:14

(ភ្នំពេញ)៖ មិនថាតែកងទ័ពជាបុរសនោះទេ​ ដែលមានសមត្ថភាពខ្ពស់ក្នុងវិស័យការពារជាតិ​ តែបច្ចុប្បន្នទ័ពនារីកម្ពុជា ក៏បាននិងកំពុងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរផងដែរ។

នៅក្នុងសមយុទ្ធនាគមាសឆ្នាំ២០១៩ រវាងកម្ពុជា-ចិន នៅក្នុងខែមីនា​កន្លងទៅនេះ​ ទ័ពនារីកម្ពុជាបានចូលរួមលំហាត់សមយុទ្ធនេះផងដែរ។ លំហាត់សមនេះមានទ័ពនារីចូលរួមក្នុងជំនាញផ្សេងៗជាច្រើន​ ប៉ុន្តែសម្រាប់ការបាញ់កាំភ្លើងធំ មានតែទ័ពនារីម្នាក់ប៉ុណ្ណោះបានចូលរួម។

ទ័ពនារីដែលចូលរួមសមយុទ្ធបាញ់កាំភ្លើងធំនេះ​ គឺកញ្ញាឧត្តមសេនីយ៍ត្រី​ យ៉ុង​ ខេមរា។ សូមទស្សនាវីដេអូនៃការបាញ់កាំភ្លើងធំនេះ៖