Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃស្អែក គ.ជ.ប នឹងរៀបចំបណ្តុះបណ្តាលមន្ត្រី លធ.ខប គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ រយៈពេល៣ថ្ងៃ

19-03-2019 15:58

(ភ្នំពេញ)៖ នៅថ្ងៃស្អែក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រី នៃលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។

គ.ជ.ប បានឱ្យដឹងថា ការបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅសាលសន្និសីទសារព័ត៌មាន ជាន់ទី១ នៃទីស្តីការ គ.ជ.ប ស្ថិតនៅលើវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖