ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំងមេបញ្ជាការយោធភូមិភាគពិសេស និងមេបញ្ជាការយោធភូមិភាគ៥
12-03-2019 11:05
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានជាន់ខ្ពស់៤រូប។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមីនានេះ។
នាយទាហានជាន់ខ្ពស់ទាំង៤រូបដែលត្រូវតែងតាំងរួមមាន៖
១៖ ឧត្តមសេនីយ៍ទោ ពូ ស៊ាប៊ុតឌី អត្តលេខ ០០០១០៩ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគពិសេស។
២៖ ឧត្តមសេនីយ៍ទោ ឯក សំអូន អត្តលេខ ០០០៦៦៥ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោ និងជាមេបញ្ជាការ យោធភូមិភាគទី៥។
៣៖ ឧត្តមសេនីយ៍ ប៉ូ វណ្ណៈ អត្តលេខ ០០៣១៥៣ ជាមេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគពិសេស។
៤៖ ឧត្តមសេនីយ៍ សេង ធារិន អន្តលេខ ០៤៥៨៣៨ ជាមេបញ្ជការរង និងជានាយសេនាធិការយោធភូមិភាគទី៥៕