នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញសម្ពោធសមិទ្ធផលព្រះពុទ្ធសាសនា ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល
24-02-2019 16:08
(កណ្តាល)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងលោកស្រី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើជាអធិបតីភាព ពិធីបញ្ចុះឫសសីមាព្រះវិហារ និងកាត់ខ្សែបូរណ៍សម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា ស្ថិតនៅក្នុងវត្តពោធិសិរីដីដុះ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក។
សមិទ្ធផលក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ រួមមាន៖ ឧបដ្ឋានសាលា, ការជួសជុលឡើងវិញ នូវព្រះវិហារ, ក្លោងទ្វាថ្មី និងរបង, បង្គោលភ្លើង, កុដិថ្មី, អាងទឹក, រោងទទួលភ្ញៀវ, ផ្ទះបាយព្រះសង្ឃ, បង្គោលភ្លើងដែក, កន្លែងព្រះអង្គចូលនិពាន្ធ, រង្វង់មូល និងបង្គន់អនាម័យ រួមទាំងសមិទ្ធផ្សេងៗទៀតជាច្រើនផងដែរ។
សមិទ្ធផលទាំងនេះ គឺជាគំនិតផ្តួចផ្តើមឧបត្ថម្ភកសាងឡើងដោយ លោកឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ និងលោកស្រី អស់លោកជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ចំណុះជើងវត្តពោធិសិរីដីដុះ ទុកជូនព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅគោរពបូជា ទៅតាមគន្លងវិស័យព្រះពុទ្ធសាសនាខ្មែរ៕