Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុសាខាសមាគមនារីខណ្ឌឫស្សីកែវ រៀបចំពិធីជួបសំណេះសំណាលសមាជិកា អបអរសាទរខួបទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩

21-02-2019 18:14

(ភ្នំពេញ)៖ អនុសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី រយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយសមាជិកា សមាគមនារីតាមបណ្ដាភូមិ-សង្កាត់មួយចំនួន ដើម្បីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំ២០១៩ លើប្រធានបទ «លើកកំពស់សមភាព យែនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ក្រោមអធិបតីភាព លោកស្រី ទូច សារ៉ុម សមាជិកាគណៈអចិនៃ្រ្តយ៍ គណៈកម្មាធិការកណ្ដាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

សូមរំលឹកថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ឆ្នាំមុន គឺក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» ដែលបានដាក់ចេញ និងដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធី។

នាឱកាសអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩នេះ ប្រទេសជាច្រើន ក្នុងពិភពលោក រួមទាំងកម្ពុជា បានចាត់ទុកថ្ងៃ៨មីនា ជាថ្ងៃបុណ្យជាតិឈប់សម្រាក ដើម្បីអបអរសាទរ នូវការទទួលស្គាល់សិទ្ធិ សេរីភាពពេញលេញរបស់ស្ត្រី៕