Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៧ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៣៦២គ្រឿង និងផាកពិន័យ១៧៥គ្រឿង

17-02-2019 16:10

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៦៥៦គ្រឿង រកឃើញល្មើសច្បាប់៣៦២គ្រឿង (ម៉ូតូ៦៤%) អប់រំ១៨៧គ្រឿង និងផាកពិន័យ១៧៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ត្រួតពិនិត្យរួម បានចំនួន១,២០១គ្រឿង, អប់រំ១១៥គ្រឿង និងផាកពិន័យ៣០៣គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៤,៣៩៤គ្រឿង រកឃើញយានយន្តល្មើស១៤,៥៩២គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ ៥,៥៦៧គ្រឿង និងផាកពិន័យ៩,០២៥គ្រឿង៕