Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ចុះបង្ក្រាបយានដ្ឋាន២កន្លែង​ នៅខណ្ឌឫស្សីកែវ​ និងខណ្ឌទួលគោក​ ដកហូតរថយន្ត៤គ្រឿងចង្កូតស្តាំខុសច្បាប់

17-02-2019 16:04

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃ១៦ ខែកុម្ភ: ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យយានដ្ឋាន ២កន្លែងក្នុងភូមិ​សាស្ត្រខណ្ឌឫស្សីកែវនិងខណ្ឌទួលគោកឃាត់បានរថយន្តដឹកចង្កូតស្តាំម៉ាក NISSAN ចំណុះ5តោន ឆ្នាំផលិត2005 ចំនួន4គ្រឿងដែលឈ្មួញនាំចូលជាគ្រឿងបន្លាស់រួចយកមកដំឡើងជារថយន្តចង្កូតស្តាំខុសច្បាប់។

រថយន្តល្មើសត្រូវបានស្ទូច និងយកមករក្សាទុកក្នុងឃ្លាំងរបស់គយ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមយានដ្ឋាន ដែលធ្វើសកម្មភាពយកបំណែក ឬគ្រឿងបន្លាស់មកតជារថយន្ដទេសចរណ៍ និងយានដ្ឋានដែលយកគ្រឿងបន្លាស់មកតម្លើងជារថយន្ដដឹកចង្កូតស្ដាំខុសច្បាប់ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់៕