យប់ថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ប្រជាពលរដ្ឋរស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ប្រឈមនឹងការដាច់ទឹករយៈពេល៤ម៉ោង, សូមត្រៀមបម្រុងទឹកទុកប្រើប្រាស់
09-02-2019 08:34
(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ចាប់ពីម៉ោង៨យប់ ដល់ ១២យប់ រដ្ឋាករទឹកនឹងផ្អាកផ្គត់ផ្គង់ទឹក ដើម្បីធ្វើប្រតិបត្តិការ កាត់ភ្ជាប់បណ្តាញចែកចាយទឹកទំហំ ១៦០មីលីម៉ែត្រ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈនេះ។
ជាមួយគ្នានេះ រដ្ឋាករទឹកបញ្ជាក់ថា បន្ទាប់ពីកាត់តភ្ជាប់រួច គុណភាពទឹកអាចមានភាពល្អក់កករ ក្នុងរយៈពេលខ្លី៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖