ព្រឹកនេះ លោក ស សុខា បើកកិច្ចប្រជុំប្រចាំឆ្នាំ ការងារកីឡាឆ្នាំ២០១៨
04-02-2019 09:24
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩។
កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅរយៈពីរថ្ងៃ ដោយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕