អ្នកតំណាងរាស្ដ្រមណ្ឌលតាកែវ លោក ច័ន្ទ សារុន ចុះសួរសុខទុក្ខកងទ័ពមានជំងឺ នៅកងពលតូចលេខ៣១ និងជួយសាងសង់រោងបាយក្នុងកងពល
03-02-2019 14:31
(តាកែវ)៖ លោក ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខកងទព័ដែលមានជំងឺ និងជួយសាងសង់រោងបាយ នៅក្នុងកងពលតូចថ្មើរជើងលេខ៣១ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោក ច័ន្ទ សារុន បានឧបត្ថម្ភដល់ លោកវរសេនីយ៍ទោ ង៉ែត វុទ្ធី ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងកងពលតូចថ្មើរជើងលេខខ៣១ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នូវថវិកាចំនួន២លានរៀល, មី៣កេស, ទឹកសុទ្ធ និងទឹកផ្លែឈើ៥កេស។
បន្ទាប់ពីសួរសុខទុក្ខកងទ័ពដែលមានជំងឺរួចមក លោក ច័ន្ទ សារុន ក៏បានបន្តចុះទៅពិនិត្យរោងបាយ ក្នុងកងពលតូចថ្មើរជើង៣១ដែលកំពុុងសាងសង់ និងបានឧបត្ថមថវិការចំនួន ៣៩លានរៀល សម្រាប់ជួយសាងសង់អគាររោងបាយនេះផងដែរ៕