Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ាទិញស្រូវដ៏ល្បីឈ្មោះនៅខេត្តបាត់ដំបង ពន្យល់ពីស្ថានភាពស្រូវអង្ករនៅកម្ពុជា ក្រោយមានការបង្ហោះវីដេអូប្រឌិតរឿងកសិករតវ៉ា (Video inside)

31-01-2019 17:20

(បាត់ដំបង)៖​ ក្រោយពេលមានជនខិលខូចមួយចំនួន បានយកវីដេអូចាស់ ស្តីពីការតវ៉ារឿងស្រូវធ្លាក់ថ្លៃរបស់ប្រជាកសិករមកបង្ហោះក្នុង Facebook ក្នុងគោលបំណងបង្កភាពចលាចលសង្គម​ ដោយភ្ជាប់ទៅរឿងបញ្ហាអឺរ៉ុបយកពន្ធលើអង្ករកម្ពុជាជាដើមនោះ, ទាំងមន្ត្រីរាជរដ្ឋាភិបាល និងឈ្មួញទិញស្រូវធំៗរបស់កម្ពុជា បានចេញមកទាត់ចោលនូវវីដេអូនេះ និងអះអាងថាមិនមែនកើតឡើងនៅពេលបច្ចុប្បន្ននេះឡើយ គឺវីដេអូកើតឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ។

បន្ថែមឲ្យកាន់តែច្បាស់ទៀតនោះ លោកឧកញ៉ា ភូ ពុយ ដែលគេស្គាល់ថា ជាអ្នកប្រមូលទិញស្រូវ ដ៏ល្បីនៅខេត្តបាត់ដំបង បានថតជាវីដេអូបង្ហោះបកស្រាយ ពីស្ថានភាពស្រូវអង្កររបស់កម្ពុជា ទាំងមុនពេល និងក្រោយពេលដែលអឺរ៉ុបចាប់ផ្តើម យកពន្ធលើអង្ករកម្ពុជា ដើម្បីឲ្យសាធារណជនកាន់តែយល់ច្បាស់ កុំជឿតាមការញុះញុង ឬព័ត៌មានតាមបណ្តាញសង្គម Facebook ដែលបង្ហោះព័ត៌មានមិនពិតនោះ៕

សូមទស្សនាវីដេអូពន្យល់របស់លោកឧកញ៉ា ភូ ពុយ ទាំងស្រុង៖