គណបក្សប្រជាជនខេត្តឧត្តរមានជ័យ បន្ថែមសមាសភាពក្រុមការងារចុះជួយស្រុកត្រពាំងប្រាសាទ ចំនួន២រូបទៀត
31-01-2019 15:39
(ឧត្តរមានជ័យ)៖ លោក គន់ គីម ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តឧត្តរមានជ័យ បានចេញសេចក្ដីសម្រេច បន្ថែមសមាសភាពក្រុមការងារចុះជួយស្រុកត្រពាំងប្រាសាទ ចំនួន២រូប។ នេះបើតាមសេចក្ដីសម្រេចដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។
សមាសភាពក្រុមការងារ២រូប ដែលត្រូវបានលោក គន់ គីម បន្ថែមនោះ រួមមាន ទី១៖លោក ជា វ៉ាន ជាសមាជិកក្រុមការងារចុះជួយឃុំទំនប់ដាច់ និងទី២៖ លោក ថន កេតស្នារិទ្ធ ជាសមាជិកក្រុមការងារចុះជួយឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីសម្រេចនៅខាងក្រោមនេះ៖