Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រាប់អភិបាលខេត្តជាប់សមុទ្រ ត្រូវទប់ស្កាត់ការទន្ទ្រានយកដីសាធារណៈ

29-01-2019 15:55

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រាប់ដល់អភិបាលខេត្តជាប់សមុទ្រ រួមមានខេត្តព្រះសីហនុះ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ត្រូវទប់ស្កាត់ការទន្ទ្រានកាន់កាប់ យកដីសាធារណៈឲ្យបាន។

យោងតាមតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ការពារ និងអភិរក្ស ស្ទឹង ព្រែក អូរ និងផ្លូវទឹក ដែលតភ្ជាប់ទៅតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាព គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ស្នើឲ្យទប់ស្កាត់ការដ្ឋានកាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់សមុទ្រ ស្របតាមសារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងប្លង់សុរិយោដី ដែលបានកំណត់ជាធរមាន៕

ព័ត៌មានលម្អិតសូមអានលិខិតខាងក្រោមនេះ៖