Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! ស្លាប់៥នាក់ និងរបួស២៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែមករាម្សិលមិញ

29-01-2019 06:51

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៤គ្រឿង, រថយន្តតូច៧គ្រឿង, គោយន្ដ១គ្រឿង និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៩៧នាក់, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១២៦ របួសធ្ងន់៣០០ និងរបួសស្រាល១៦៣នាក់៕