Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជម្លោះក្នុងវង់ផឹកស៊ី ជនសង្ស័យបានទាញកាំបិត ចាក់សម្លាប់ជនរងគ្រោះ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

07-01-2019 10:35

(ពោធិ៍សាត់)៖ បុរស៤នាក់បន្ទាប់ពីត្រូវរូវពាក្យសម្តីគ្នា បានបង្កើតជាវង់ផឹកស៊ី ខណៈដែលកំពុងផឹកស៊ីជាតិស្រវឹងចូលខ្លួនកាន់តែច្រើន ក៏បានទាស់ពាក្យសម្តីគ្នា ធ្វើឱ្យជនសង្ស័យខឹង បានទាញកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ រហូតស្លាប់ រួចគេចខ្លួនចូលក្នុងព្រៃ (តំបន់ភ្នំ) បាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចទំនប់ទី៣ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចបានបន្តថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ភួង ភេន ហៅខេន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទៅស្នាក់នៅធ្វើចំការនៅចំណុចកើតហេតុខាងលើ។ រីឯជនរងគ្រោះឈ្មោះ អ៊ុក សុខុម ហៅង៉ែត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពបន្ថែមថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យ រួមជាមួយគ្នីគ្នា២នាក់ទៀត បានវាទវង់ផឹកស៊ីជុំគ្នា ហើយទំនងជាទាស់ពាក្យសំដីជាមួយគ្នា ទើបជនសង្ស័យបានទាញកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ ចាំដោះខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលបញ្ជូនទៅសង្គ្រោះបានដាច់ខ្យល់ស្លាប់។

ក្រោយពេលកើតហេតុ ជនសង្ស័យឈ្មោះ ភួង ភេទ បានរត់គេចខ្លួនចូលក្នុងព្រៃ (តំបន់ភ្នំ) បាត់ស្រមោល ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យ រួចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបាននឹងកំពុងបន្តការស្រាវជ្រាវ តាមចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់៕