Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធីប្រគំតន្រ្តី «៧មករា ខ្ញុំ៤០ឆ្នាំ» អបអរសាទរខួបលើកទី៤០ឆ្នាំ ទិវាជ័យជម្នះ៧មករា នៅសួនច្បារមុខវត្តបុទុមវត្តី

05-01-2019 20:30

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីប្រគំតន្រ្តី «៧មករា ខ្ញុំ៤០ឆ្នាំ» ដើម្បីចូលរួមអបអរសាទរខួបលើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នាបរិវេណទីតាំងសួនច្បារខាងមុខវត្តបុទុមវត្តី ចាប់ពីម៉ោង០៥៖០០នាទីល្ងាច ដល់ម៉ោង ១០៖០០នាទីយប់។

ការប្រគំតន្ត្រីអបអរទិវាជ័យជម្នះ៧មករានេះ មានការចូលរួមពីតារាចម្រៀងដ៏ល្បីៗប្រចាំកម្ពុជា ហើយការប្រគំតន្ត្រីនេះ ដែរបងប្អូនសាធារណជនអាចចូលរួមដោយសេរី ដោយសប្បាយរីករាយ និងរាំលេងកម្សាន្តទាំងអស់គ្នា ក្នុងស្មារតីសាមគ្គីភាព និងក្នុងនាមជាមហាគ្រួសារខ្មែរ៕