កាកបាទក្រហមកម្ពុជា សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩
28-12-2018 16:06
(ភ្នំពេញ)៖ ក្នុងទិវាដ៏សោមនស្សរីករាយ នៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០១៩ នេះ គណៈកម្មាធិការកណ្តាលគណៈកម្មាធិការសាខា អនុសាខា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៅទូទាំងប្រទេស សូមលំឱនកាយគោរពជូនពរ បវរសួស្តី សិរីមង្គល ប្រកបដោយស្វាមីភក្តិ និងកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមសម្ដេចមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាឈ្លាសវៃ មានអាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាពរឹងមាំ ស្ថិរភាព វឌ្ឍនភាព សម្បូរសប្បាយរុងរឿង ជារៀងដរាបតទៅ។
ខ្លឹមសារទាំងស្រុង នៃសារលិខិតជូនពរ សម្ដេចតេជោ ហ៊ុន សែន៖