Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ជូនដំណឹងអំពីការប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ»

25-12-2018 18:39

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងចូលឆ្នាំថ្មី ឆ្នាំសកល២០១៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ នឹងរៀបចំឲ្យមានកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ-Best Countdown City of the Year»

យោងតាមសេចក្តីជូនដំណឹងរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឲ្យដឹងថា កម្មវិធីប្រកួតប្រជែងនេះធ្វើឡើងដោយផ្អែកលើលក្ខណៈពិសេសមួយចំនួនដូចជា ការតុបតែងលម្អ អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងអ្នកចូលរួម។

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងបន្តថា ក្នុងន័យនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមស្នើឲ្យ រដ្ឋបាលរាជធានី ខេត្ត ដែលទីក្រុងរបស់ខ្លួន មានរៀចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល (ទាំងការរៀបចំដោយរដ្ឋបាលរាជធានី ខេត្តផ្ទាល់ ឬព្រឹត្តិការណ៍ ដែលរៀចំដោយផ្នែកឯកជន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត) សូមរៀបចំបញ្ជី សម្រង់ព័ត៌មាន អំពីព្រឹត្តិការណ៍ទាំងអស់នោះ (ដូចមានគម្រូជូនភ្ជាប់) និងសូមផ្ញើមកកាន់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ឲ្យបានមុនថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨៕