កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦ នឹងត្រូវផ្អាកការធ្វើចរាចររយៈពេល៥ថ្ងៃ ពីថ្ងៃទី២៨ ខែធ្នូ ដល់ ថ្ងៃទី០១ ខែមករា ដើម្បីរៀបចំសម្ពោធវិមានឈ្នះឈ្នះ ! (Video Inside)
24-12-2018 08:49
(ភ្នំពេញ)៖ កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ (ស្ពានលីយ៉ុងផាត់) រហូតដល់ផ្លូវជាតិលេខ៦ នឹងត្រូវផ្អាការធ្វើចរាចររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ក្នុងកំឡុងពេលប្រារព្ធពិធីសម្ពោធវិមានឈ្នះឈ្នះ និងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តន៍ដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលរៀបចំឡើងនៅថ្ងៃទី២៩ និង៣១ ខែធ្នូ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ទៀតថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមកំណាត់មហាវិថីខាងលើ សូមពង្វាងចរាចរឆ្លងកាត់តាមស្ពានព្រែកក្តាមវិញ៕
សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង៖