ឪពុករបស់ឧកញ៉ាបណ្ឌិត យិន សុវណ្ណី បានទទួលមរណភាព ដោយគាពាធ, សពនឹងដង្ហែទៅបូជានៅស្រុករំដួល ខេត្តស្វាយរៀង នាថ្ងៃទី២១ ខែធ្នូ
18-12-2018 11:29
(ភ្នំពេញ)៖ ឧបាសក យិន ឆេង ដែលជាឪពុកបង្កើតរបស់លោកឧញ៉ាបណ្ឌិត យិន សុវណ្ណី នៅវេលាម៉ោង៥៖១៣នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានទទួលមរណភាពដោយរោគាពាធ ហើយ សពនឹងត្រូវដង្ហែទៅកាន់ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការបូជា។
សពឧបាសក យិន ឆេង ត្រូវបានតម្កល់ទុក និងប្រារព្វពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ២២១I ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពិធីបុណ្យ៧ថ្ងៃ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៖៣០រសៀល។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមចាត់ទុកជាការជូនដំណឹង និងការគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយតាមការគួរ៕