Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ គ.ជ.ប ជំរុញឲ្យមន្ដ្រីពាក់ព័ន្ធការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុវត្ដការងារប្រកបដោយសុក្រឹតភាព និងគណនេយ្យភាព (Video Inside)

13-12-2018 16:16

(កំពង់ចាម)៖ លោក ទេព នីថា អគ្គលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ គ.ជ.ប បានជំរុញឲ្យមន្ដ្រីពាក់ព័ន្ធការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុវត្ដការងារ ប្រកបដោយ សុក្រឹតភាព និងគណនេយ្យភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប បានបញ្ជាក់ថា ការជំរុញយ៉ាងដូច្នេះ របស់លោក ទេព នីថា បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលា ស្ដីពី «នីតិវិធីនៃការត្រួតពិនិត្យ តាមដាន និងវាយតម្លែការអនុវត្ដថវិការកម្មវិធី» ដល់អ្នករាជការ គ​.ជ.ប នៅខេត្តកំពង់ចាម នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង៖