Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសហជីពធំៗ ស្នើរាជរដ្ឋាភិបាលឱ្យកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យសំណង់ និងសេវាកម្ម (Video inside)

10-12-2018 13:52

(ភ្នំពេញ)៖ សហភាព សហព័ន្ធសហាជីព និងសមាគម ដែលជាស្ថាប័នឯករាជ្យធ្វើការពាក់ព័ន្ធនឹងវិស័យការងារទាំងក្នុង និងក្រៅប្រព័ន្ធ បានស្នើទៅរាជរដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាធំៗ ៦ចំណុច ក្នុងនោះក្រុមសហជីពក៏បានស្នើឱ្យរាជរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យសំណង់ និងសេវាកម្មផងដែរ។

ការស្នើនេះ ត្រូវបានបញ្ជាក់ក្នុងលិខិតអបអរសាទរ របស់ក្រុមសហជីពខាងលើ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

បញ្ហាធំៗដែលសហជីព ស្នើទៅកាន់រាជរដ្ឋាភិបាលនោះរួមមាន៖

១៖ សូមឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍ ឱ្យនិយោជកទទួលយកថ្នាក់ដឹកនាំ និងសកម្មជនសហជីព ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារដោយខុសច្បាប់ ដើម្បីឱ្យសកម្មជនសហជីពទាំងនោះបានចូលធ្វើការវិញ និងសងប្រាក់រំលឹកដល់ពួកគេផងដែរ។

២៖ ស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញនូវមាត្រាមួយចំនួន នៃច្បាប់ស្ដីពីសហជីព។

៣៖ ស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញ ចំពោះប្រកាសលេខ ៣០៣ក.ប/ប្រ.ក.គ.ក ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ស្ដីពីភាពជាតំណាងបំផុតនៃសហជីព។

៤៖ ស្នើឱ្យរាជរដ្ឋាភិបាលផ្ដល់សច្ចាប័នដល់អនុសញ្ញា ILO លេខ១៤៩ ស្ដីពីការការពារកម្មករធ្វើការតាមផ្ទះក្នុងស្រុក និងទេសន្តប្រវេសន៍។

៥៖ ស្នើឱ្យរាជរដ្ឋាភិបាលជំរុញការអនុវត្តច្បាប់ ស្ដីពីការងារចំពោះកម្មករធ្វើការងារតាមផ្ទះ។

៦៖ ស្នើឱ្យរាជរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យសំណង់ និងសេវាកម្ម៕