គ្រឿងសម្ភារបរិក្ខាពេទ្យតម្លៃជាង១លានដុល្លារ ជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរនៅអាមេរិក ត្រូវប្រគល់ជូនអ្នកជំងឺ និងមន្ទីរពេទ្យយោធភូមិភាគទី៥ ក្នុងខេត្តបាត់ដំបង
10-12-2018 10:54
(បាត់ដំបង)៖ គ្រឿងសម្ភារបរិក្ខាពេទ្យ និងអំណោយដែលមានតម្លៃសរុបជាង១លានដុល្លារ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានយកទៅប្រគល់ជូនអ្នកជំងឺ និងមន្ដ្រីនគរបាល មន្ដ្រីយោធា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យយោធភូមិភាគី៥ ស្ថិតក្នុងខេត្តបាត់ដំបង។
ការយកអំណោយប្រគល់ជូនេះ ធ្វើឡើងនៅរសៀលថ្ងែទី០៩ ខែធ្នូ ឆ្នាំ២០១៨ ដោយលោក ណុប ដារ៉ា តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលអំណោយនេះ ជាចូលរួមរំលែកការលំបាក ប្រជាពលរដ្ឋដែលមកសំម្រាកព្យាបាលនៅទីនេះ ជាពិសេសចូលរួមរំលែកការលំបាកដល់យោធាមានជំងឺ មន្រ្តីនគរបាល។
អំណោយរបស់លោក ហ៊ុន ម៉ាណែត ទាំងអស់នោះ រួមមាន៖ អង្ករ ត្រីខ ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាមួយចំនួន។
បន្ទាប់មកលោក ណុប ដារ៉ា និងក្រុមការងារ បានប្រគល់ជូនអំណោយពីបងប្អូនដែលជាប្រជាពលរដ្ឋខ្មែរ-អាមេរិក, ពលរដ្ឋអាមេរិក និងអំណោយលោក ហ៊ុន ម៉ាណែត ជាគ្រឿងសម្ភារបរិក្ខាពេទ្យ និងឧបករណ៍ពេទ្យសំខាន់ៗជាច្រើនរយមុខដល់ មន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង សរុបថវិកាប្រមាណជា១លានដុល្លារ ហើយបរិក្ខាទាំងនេះ នឹងប្រគល់បន្តទៅតាមអង្គភាពជំនាញផ្សេងៗទៀតទុកប្រើប្រាស់តាមការគួរ៕