Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៨ ខែធ្នូ៖ រកឃើញយានយន្ដល្មើសច្បាប់៦១២គ្រឿង និងផាកពិន័យ៣៤៦គ្រឿង

08-12-2018 20:07

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៨៥០គ្រឿង រកឃើញល្មើសច្បាប់៦១២គ្រឿង(ម៉ូតូ៧៨%) អប់រំ២៦៦គ្រឿង និងផាកពិន័យ៣៤៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី៨ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន១,៨៣៣គ្រឿង, អប់រំ១៦៨គ្រឿង និងផាកពិន័យ២៩៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៩,១៩៤គ្រឿង រកឃើញយានយន្តល្មើស៥,១៤៥(ម៉ូតូ៧១%) ក្នុងនោះអប់រំ២,០៤១គ្រឿង និងផាកពិន័យ៣,១០៤គ្រឿង៕