Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០១ ខែធ្នូ៖ រកឃើញយានយន្ដល្មើសច្បាប់៦៦៦គ្រឿង និងផាកពិន័យ៤៤០គ្រឿង

01-12-2018 20:05

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,០៤៦គ្រឿង រកឃើញល្មើសច្បាប់៦៦៦គ្រឿង (ម៉ូតូ៧៣%) អប់រំ២២៦គ្រឿង និងផាកពិន័យ៤៤០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០១ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៣,១៤៦គ្រឿង, អប់រំ២៤៤គ្រឿង និងផាកពិន័យ៣៤៦គ្រឿង៕