Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះ USAGI ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា, ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព

26-11-2018 07:04

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានរងឥទ្ធិពលព្យុះមួយឈ្មោះ USAGI ដែលបង្កឱ្យមានភ្លៀងធ្លាក់រប៉ាត់រប៉ាយ នៅទូទាំងប្រទេស ជាមួយនឹងខ្យល់បោកបក់ ក្នុងល្បឿនពី១៣ ទៅ១៥ម៉ែត្រ ក្នុងមួយវិនាទី ជាបិសេសនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ ចាប់ពីយប់ថ្ងៃទី២៥ ដល់២៧ ខែវិច្ឆិកា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែវិច្ឆិកា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕