Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំធ្វើឲ្យមនុស្សអ្នកស្រលាញ់ នៅរង់ចាំអ្នកជារៀងរហូត! ទូរស័ព្ទនឹងក្លាយជាឃាតកដ៏សាហាវ នៅពេលអ្នកបញ្ជាចង្កួតយានយន្ដប្រើប្រាស់វា (Video inside)

22-11-2018 15:04

(ភ្នំពេញ)៖ តាមរយៈវីដេអូអប់រំ ប្រមាណជាង៣នាទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ដោយឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងថា ទូរស័ព្ទនឹងក្លាយជាឃាតកដ៏សាហាវ នៅពេលដែលអ្នកបញ្ជាចង្កូតទាំងអស់ យានយន្ដប្រើប្រាស់វា ដោយខ្វះការពិចារណា និងមិនបានគិតគូរឲ្យបានវែងឆ្ងាយ។​

ដូច្នេះហើយ​​ទុក្ខសោក និងទឹកភ្នែករាប់លានដំណក់ពីមនុស្សដែលអ្នកស្រលាញ់ អាចកើតចេញពីការធ្វេសប្រហែសរបស់អ្នក សូមកុំធ្វើឲ្យពួកគាត់ ទទួលជួបនូវស្ថានភាពបែបនេះឲ្យសោះ ព្រោះថាជីវិតអ្នកមានតែមួយប៉ុណ្ណោះ។ សូមអ្នកបើកបរទាំងអស់ ចូលរួមគោរច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអ្នក និង​មនុស្សដែលអ្នកស្រលាញ់។

សូមទស្សនាវីដេអូអប់រំនៅខាងក្រោមនេះ៖​​