Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិសេស! ទឹកដោះគោធីផត រៀបចំកម្មវិធីចាប់ឆ្នោតរង្វាន់ធំរថយន្ដ Mazda CX-5 2019 ១គ្រឿង និងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់

20-11-2018 14:26

(ភ្នំពេញ)៖ ដើម្បីអបអរខួប១០ឆ្នាំ ដែលទឹកដោះគោ ធីផត លេចវត្តមានលើទីផ្សារកម្ពុជា! ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ ដោយផ្ដល់សំណាងកាន់តែធំជាងឆ្នាំណាៗទាំងអស់ ជូនអតិថិជនខ្លួនដែលរង្វាន់សរុបប្រមាណ៣៥០,000,000 រៀល ក្នុងនោះរង្វាន់ធំគឺរថយន្ត Mazda CX-5 2019។

ដើម្បីមានឱកាសឈ្នះរង្វាន់ អតិថិជនទាំងអស់គ្រាន់តែបំពេញឈ្មោះ, លេខទូរស័ព្ទ, អាសយដ្ឋាន លើសម្បកផលិតផលទឹកដោះគោខាប់ ឬទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា រួចដាក់ក្នុងធុងឆ្នោតដែលនៅជិតលោកអ្នកបំផុត។

សម្រាប់អតិថិជនរស់នៅក្នុង ទីក្រុងភ្នំពេញ, កំពង់ចាម, បាត់ដំបង, កំពត និងសៀមរាប លោកអ្នកមានឱកាស ឈ្នះទឹកប្រាក់១លានរៀលន១០រង្វាន់ និងរង្វាន់ធំ១០លានរៀល១រង្វាន់។ ដោយឡែក សម្រាប់អតិថិជន ទូទាំងប្រទេសក្នុងវគ្គផ្ដាច់ព្រ័ត្រ លោកអ្នកនឹងមានឱកាសឈ្នះម្តងទៀត ដែលកម្មវិធីនឹងធ្វើការចាប់រង្វាន់ នៅរាជធានីភ្នំពេញនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងកម្មវិធីតន្ត្រីសម័យទំនើប MYTV A1 Twist ជាមួយនឹងរង្វាន់ទឹកប្រាក់១លានរៀល១០រង្វាន់ និងរង្វាន់ធំរថយន្ត Mazda CX-5 2019 មួយគ្រឿង។

សូមជម្រាបថា ធីផត ជាផលិតផលរបស់ក្រុមហ៊ុន F&N ដែលមានគុណភាពខ្ពស់ ដោយធ្វើការនាំចូលពីប្រទេសថៃ។ ទឹកដោះគោខាប់ធីផតស័ក្តិសមសម្រាប់ភេសជ្ជៈ និងបង្អែមគ្រប់ប្រភេទដូចជា៖ កាហ្វេទឹកដោះគោទឹកកក, តែបៃតង, តែក្រហម, ទឹកផ្លែឈើក្រឡុកគ្រប់មុខ ចំណែកទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា ចាក់ដាក់ពីលើភេសជ្ជៈគ្រប់ប្រភេទ ដើម្បីធ្វើឲ្យក្លិនកាន់តែឈ្ងុយ, រសជាតិរឹតតែឆ្ងាញ់, ពិសេសទទួលបានអតិថិជនកាន់តែច្រើន ហើយថែមទាំងមានសំណាង ឈ្នះប្រាក់សុទ្ធ និងរង្វាន់ធំរថយន្តថែមទៀត។

រួសរាន់ឡើងផ្ញើមកកាន់តែច្រើនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីមានឱកាសឈ្នះរង្វាន់គ្រប់គ្នា។ ធីផតគម្រប់ខួប១០ឆ្នំាំ ចែកលុយ ចែកឡាន មានបានគ្រប់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៩ ២១១ ៣១១៕