កូនខ្មែរទីមួយលោកឧកញ៉ា ស្រី ចាន់ថន ទទួលបានសិទ្ធិយកឡាន រថក្រោះអាមេរិក មកលក់នៅកម្ពុជា
16-11-2018 12:31
(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិ នាំចូលផ្ដាច់មុខនូវប្រភេទឡាន Rezvani របស់សហរដ្ឋអាមេរិក មកលក់នៅកម្ពុជា ដោយរថយន្តមានពីរប្រភេទគឺ បាញ់ធ្លុះ នឹងបាញ់មិនធ្លុះ (ការពារគ្រាប់)។
លោកឧកញ៉ា ស្រី ចាន់ ថន បានប្រកាសថា៖ «ដោយសារការរក្សាបាននូវសុខសន្តិភាព នឹងការអភិវឌ្ឍកាន់តែរីកចម្រើន ទៅមុខជានិច្ចក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះក្រុមហ៊ុន ជេត៍ គ្រុប បានសហការជាមួយក្រុមហ៊ុនផលិតរថយន្ត រេហ៍វ៉ានី របស់សហរដ្ឋអាមេរិក ដោយបានផ្តល់សិទ្ធិចែកចាយផ្តាច់មុខ តែមួយគត់ក្នុងប្រទេសកម្ពុជានឹង មានតែកម្ពុជាមួយគត់ដែលមានសិទ្ធចែកចាយបន្តទៅកាន់ប្រាំប្រទេសផ្សេងទៀតដែលរួមមាន៖ សិង្ហបុរី, ម៉ាឡេស៊ី, ថៃឡង់, វៀតណាម និងឡាវ»៕