Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៣ ខែវិច្ឆិកា៖ រកឃើញយានយន្ដល្មើសច្បាប់១,៩១៩គ្រឿង និងផាកពិន័យ១,២៩៤គ្រឿង

13-11-2018 19:13

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៩៩៨គ្រឿង រកឃើញល្មើសច្បាប់១,៩១៩គ្រឿង(ម៉ូតូ៦២%) អប់រំៗ២៤៦គ្រឿង និងផាកពិន័យ១,២៩៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន១,៩៤៥គ្រឿង, អប់រំ១៧១គ្រឿង និងផាកពិន័យ២៩៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦២,៧០៩គ្រឿង រកឃើញយានយន្តល្មើស១២,៦៦១គ្រឿង (ម៉ូតូ៩៨%) ក្នុងនោះអប់រំ២,២៤២គ្រឿង និងផាកពិន័យ១០,០៤៣គ្រឿង៕