Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃស្អែក ក្រសួងបរិស្ថាន នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលី រ៉េដ ២០១៨

30-10-2018 15:30

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនអំពីកម្មវិធីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលី រ៉េដ ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារ នឹងអភិរក្សធនធានធម្មជាតិ នៅកម្ពុជា»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ។

សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ នៅទីស្តីការក្រសួងបរិស្ថាន វេលាម៉ោង៣៖៣០នាទីល្ងាច៕