Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំយកជីវិតអ្នកទៅបោះចោលតាមផ្លូវ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍! ស្លាប់៣នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែតុលាម្សិលមិញ

29-10-2018 06:41

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់១៤​នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន​១០គ្រឿង, រថយន្តតូច២គ្រឿង, រថយន្ដធំ៧គ្រឿង ​ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមាន​ល្បឿន, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធ។

សូមបញ្ជាក់ថា រយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៨៦លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១៥៥នាក់, របួសធ្ងន់៣១៤នាក់ និងរបួសស្រាល១៣៩នាក់៕