Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ ចុះត្រួតពិនិត្យរកទំនិញខូចគុណភាព នៅផ្សារស្ទោង រកឃើញទំនិញមួយចំនួន ខូចគុណភាព

25-10-2018 14:23

(កំពង់ធំ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន ចុះត្រូតពិនិត្យផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារស្ទោង ភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ រកឃើញទំនិញមួយចំនួន ខូចគុណភាព ។

មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះពិនិត្យរកទំនិញខូចគុណភាព នៅក្នុងផ្សារស្ទោងនេះ មន្ដ្រីជំនាញ បានឃើញទំនិញខូចគុណភាព រួមមាន៖

ទី១៖ ស្រាបៀម៉ាក SPEPLAL ចំណុះ៣៣០ml ចំនួន៨កេះ (ខ្មែរ)
ទី២៖ តែម៉ាក ZENYA ចំណុះ៥០០ml ចំនួន១២ដក (ខ្មែរ)
ទី៣៖ ទឹកក្រូចម៉ាក BLK ចំណុះ១,៥ml ចំនួន១៤ដក (ខ្មែរ)
ទី៤៖ ចាហួយដូងម៉ាក AN HAT ៥០០g ចំនួន៣ដុំ (V.T)
ទី៥៖ នំម៉ាក YOPLE ២០០g ចំនួន៥កញ្ជប់ (V.T)
ទី៦៖ ចាហួយគ្រាប់ម៉ាកមេដៃ ៨០g ចំនួន៦កញ្ចប់ (ខ្មែរ)
ទី៧៖ ទឹកត្រីម៉ាក SOSI ចំណុះ៥០០ml ចំនួន៥ដប (V.T)
ទី៨៖ ទឹកស៊ីរ៉ូម៉ាក ប៉ាប៉ា ចំណុះ៧៣០ml (ខ្មែរ) ១២ដប។

ក្នុងឱកាសនោះដែរ មន្ដ្រីជំនាញ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

ជាមួយគ្នានោះ លោកប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕