ព័ត៌មានសំខាន់ៗចំនួន១០ប្រចាំសប្តាហ៍ សម្រាប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨នេះ
21-10-2018 09:56
(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
១៖ ព័ត៌មានលម្អិតជុំវិញភាពជោគជ័យរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ នៅប៊ែលហ្សិក (ចុចអាន)
២៖ នាយករដ្ឋមន្រ្តីកម្ពុជា៖ EBA មកដល់ពេលនេះមិនទាន់មានប៉ះពាល់អ្វីទាំងអស់ តែវាគង់នឹងបាត់, កម្ពុជាបានធ្វើការជាមួយជប៉ុន កូរ៉េ ចិន និង ADB ដើម្បីផ្តល់អត្រាការប្រាក់អនុគ្រោះ (Video inside) (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីបំណងស្នើសុំធ្វើ ប្រធានចលនាមិនចូលបក្សសម្ព័ន្ធ នៅអាណត្តិក្រោយ (Video inside) (ចុចអាន)
៤៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទណ្ឌិត សម រង្ស៊ី កុំផ្ញើសារសុំចរចាជាមួយសម្ដេចឲ្យសោះ ប្រយ័ត្នត្រូវរន្ទះបាញ់ស្លាប់ (Video inside) (ចុចអាន)
៥៖ រស្ស៊ីសន្យាផ្តល់ជំនួយថ្មីចាប់ពីឆ្នាំ២០១៩ និងចង់ប្រើបំណុលចាស់ទៅជាការវិនិយោគ នៅកម្ពុជា (ចុចអាន)
៦៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា បង្ហាញការខកចិត្តចំពោះសេចក្តីសម្រេចរបស់ IPU លើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសំណុំរឿងអតីតតំណាងរាស្ត្របក្សប្រឆាំង (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន នឹងបន្តចូលរួមសន្និសីទ UN ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ ពីថ្ងៃទី២២ ដល់ទី២៤ ខែតុលា នាទីក្រុងហ្សឺណែវ (ចុចអាន)
៨៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និង ប៊ែលហ្សិក ប្រតិកម្មនឹងការរិះគន់ថា ពួកគេត្រូវបានបង្ខិតបង្ខំ ឱ្យទៅទទួលស្វាគមន៍សម្តេច (ចុចអាន)
៩៖ សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប ប្រព្រឹត្តនូវកំហុសលើកម្ពុជាជាលើកទី៣ឡើយ ពាក់ព័ន្ធការដក EBA (ចុចអាន)
១០៖ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ចេញមុខប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីប្រទេសកម្ពុជា (ចុចអាន)