Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប៖ ក្រោយបិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ មានពលរដ្ឋជាង១៩ម៉ឺននាក់ ​បានមកចុះឈ្មោះថ្មី ខណៈជាង៥ម៉ឺននាក់ ត្រូវ​លុបចេញពីបញ្ជី និងកែសម្រូលជាង១,៥០០​នាក់

19-10-2018 11:23

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ​.ជ.ប នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន សរុបលទ្ធផលបណ្ដោះអាសន្ន១៨ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨។

គ.ជ.ប បានបញ្ជាក់ថា ក្នុងរយៈពេល១៨ថ្ងៃនេះ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១៩៥,០៨៧នាក់, អ្នកដែលបានលុបចេញពីបញ្ជីមានចំនួន ៥៤,១៦៥នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន ១,៥៥៣នាក់។

ជាមួយគ្នានេះ គ.ជ.ប ក៏បានឲ្យដឹងផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អាចពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅលើគេហទំព័រ www.voterlist.org.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (App)៕​