Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកប្រតិបត្តិ Fresh News អញ្ជើញកាន់បិណ្ឌទី១២ នៅវត្ដព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

06-10-2018 17:43

(កណ្តាល)៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ លោក​ លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានដឹកនាំបុគ្គលិក អញ្ជើញទៅចូលរួម កាន់បិណ្ឌទី១២​ នៅវត្ដសុវណ្ណវត្តី ហៅវត្តព្រែកតាមាក់ ដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសអញ្ជើញកាន់បិណ្ឌនេះ លោក លឹម ជាវុត្ថា បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួន ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋានទៅតាមប្រពៃណីសាសនាខ្មែរ។

នៅក្នុងឱកាសដ៏ឧត្តុងឧត្តមនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News សូមក្រាបលំឱនកាយ លើកហត្ថទាំងទ្វេប្រណមបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ទេវតាថែរក្សាស្វេតច្ឆត្រ វត្ថុស័ក្តិសិទ្ធក្នុងលោក ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ អតីតមហាក្សត្រីគ្រប់ព្រះអង្គ តាមបីបាច់អភិបាលប្រោសព្រំ ថ្វាយព្រះរាជសព្ទសាធុការពរដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត និងប្រជារាស្ត្រខ្មែរទាំងអស់។

ខ្ញុំបាទ លឹម ជាវុត្ថា ក៏សូមលើកដៃប្រណមបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាចក្រវាឡយើងនេះ តាមជួយអភិបាលប្រោសព្រំដល់ថ្នាក់ដឹកនាំជាតិកម្ពុជា ដៃគូពាណិជ្ជកម្ម និងជនរួមជាតិខ្មែរទាំងអស់បានជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន សម្រេចរាល់ភារកិច្ចដែលប៉ងប្រាថ្នា ជាពិសេសគ្រប់ដំណើរទៅកាន់ទីកន្លែងនានាបានជួបតែសុខសុវត្ថិភាព និងពោរពេញដោយភាពសប្បាយរីករាយ៕