Facebook Page របស់កងពលតូចលេខ៧០ ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង (Video inside)
03-10-2018 13:46
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះថា Facebook ផ្លូវការរបស់កងពលតូចលេខ៧០ និងគណនី Facebook របស់កញ្ញា យុង ខេមរា នាយទាហានមួយរូប នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង ហើយបង្ហោះនូវព័ត៌មានមួយចំនួន។
ជុំវិញករណី Hack នេះ ក្រុម Hacker បានបង្ហោះព័ត៌មានមិនពិតនៅលើ Facebook ទាំងពីរផងដែរ។
ជុំវិញការ Hack គណនី Facebook ទាំងពីរខាងលើ លោកឧត្តមសេនីយ៍ឯក បានប្រកាសមិនទទួលស្គាល់ចំពោះការបង្ហោះព័ត៌មានទាំងអស់នោះឡើយ។