Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកបារាយណ៍ និងព្រះអនុគណស្រុក លឹម វុឌ្ឍី ចែកអំណោយជូនចាស់ជរាទីទ័លក្រចំនួន៤គ្រួសារ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

01-10-2018 18:55

(កំពង់ធំ)៖ លោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៍ និងព្រះអនុគណស្រុក លឹម វុឌ្ឍី នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះចែកអំណោយជាស្បៀងអាហារហូបចុក ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤គ្រួសារ នៅភូមិតាំគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បន្ទាប់ពីមើលឃើញនូវភាពខ្វះខាត ជួបការលំបាក រួមទាំងមានជីវភាពទីទ័លក្រខ្វះខាតស្បៀងផងដែរ។

លោក ហាក់ ម៉ុង ហួត បានពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចង្អុលបង្ហាញពីលោក សុខ លូ អភិបាលខេត្តកំពង់ធំឱ្យយកចិត្តទុកដាក់លើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងផ្សាភ្ជាប់នូវចំណងមិត្តភាព ដោយមិនទុកឱ្យបងប្អូនណាម្នាក់ មានទុក្ខលំបាក ដោយមន្ត្រីយើងមិនបានដោះស្រាយនោះទេ។

លោក ហាក់ ម៉ុង ហួត បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានសេចក្តីសុខសប្បាយ និងការចូលរួមប្រារព្វពិធីបុណ្យកាន់បិណ្ទ និងបុណ្យភ្ជុំបិណ្ឌ ឱ្យទទួលសូមឱ្យមានការប្រុងប្រយ័ត្នការអុចធូបទាន ក្នុងរដូវបុណ្យភ្ជុំបិណ្ទនេះជៀសផុតពីអន្តរាយ និងសូមឱ្យគិតគូពីបញ្ហាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមការពារសុខសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ជៀសឆ្ងាយពីគ្រឿងញៀនជាដើម។

ពិធីចែកអំណោយដល់ប្រជាពលរដ្ឋទីទ័លក្រនេះរួមមាន៖ មានគ្រឿងឧបភោគ បរិភោគ ក្នុងម្នាក់ទទួលបាន អង្ករ មី ភួយ មុង កន្ទេល ចង្រ្កានហ្គាស ចានស្រាក់ ទឹកសុទ្ធ ចានដែក ខ្ទះ ឆ្នាំង ចាន រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត និងថវិកា១០ម៉ឺនរៀល៕