Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា

29-09-2018 17:18

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា ដោយបានទទួលដំណឹងថា «ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា» បានទទួលមរណភាពនៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។

សាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះផងដែរ ខ្ញុំនឹងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា គឺជាការបាត់បង់នូវស្វាមីប្រកប ដោយសង្គហធម៌ដ៏ល្អពិសេស និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទះមនសិការ ក្នុងការបំរើបុព្វហេតុជាតិ សាសនា​ ព្រះមហាក្សត្រគ្រប់កាលៈទេសៈ»