Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្មែរនៅអាមេរិក៖ ទណ្ឌិត សម រង្ស៊ី ជាអណ្តើកលឹបក្បាលមិនហ៊ានដឹកនាំបាតុកម្ម (Video inside)

29-09-2018 00:29

(ញូវយ៉ក, អាមេរិក)៖ ពលរដ្ឋខ្មែរនៅអាមេរិក ដែលចេញមកសាទរ និងស្វាគមន៍ចំពោះដំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានហៅទណ្ឌិត សម រង្ស៊ី ជាសត្វអណ្តើក។ ការហៅបែបនេះ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី ដែលដើមឡើយប្រកាសក្តែងៗថា នឹងដឹកនាំពលរដ្ឋខ្មែរនៅអាមេរិកធ្វើបាតុកម្មប្រឆាំងដំណើរសម្តេចតេជោ ហ៊ុន សែន នោះ បែរជាមិនចូលរួមទៅវិញ។

ក្រៅពីហៅទណ្ឌិត សម រង្ស៊ី ជាសត្វអណ្តើកលឹបក្បាលមិនចេញពីស្នូកហើយនោះ បងប្អូនប្រជាពលរដ្ឋនៅអាមេរិក ក៏បានសម្តែងការសាទរយ៉ាងក្លៀវក្លាផងដែរ ចំពោះវត្តមានរបស់សម្តេចតេជោ នៅក្នុងកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ជាបន្តសូមស្តាប់ការលើកឡើងរបស់បងប្អូនខ្មែរនៅសហរដ្ឋអាមេរិក៖