Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លៀងលាយខ្យល់កន្ត្រាក់ បាក់បង្គោលភ្លើង០១ដើម បណ្តាលឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួន ក្នុងខេត្តរតនគិរី, ក្រុមបច្ចេកទេសកំពុងជួលជុលឲ្យមានចរន្តអគ្គិសនីប្រើប្រាស់វិញ នៅម៉ោង៤៖៣០រៀលថ្ងៃនេះ

28-09-2018 13:56

(រតនគិរី)៖ អគ្គិសនីរតនគិរី បានបញ្ជាក់ថា ចាប់ពីម៉ោង៩៖៣៦នាទី យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅតំបន់មួយចំនួន ដែលស្ថិតនៅ (១) ភូមិតងណងឡិ ឃុំអូរជុំ ស្រុកអូរជុំ, (២)ឃុំតាវែងលើ និងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ដោយសារមានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បណ្ដាលឲ្យដើមឈើរលំសង្កត់លើខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ធ្វើឲ្យបាក់បង្គោលចំនួន០១ដើម និងបរិក្ខារមួយចំនួន។

អគ្គិសនីរតនគិរី បានបញ្ជាក់ឲ្យដឹងថា ដោយសារទីតាំងដែលមានកំហូច មានស្ថានភាពស្មុគស្មាញខ្លាំងទើបបណ្តាលឲ្យក្រុមបច្ចេកទេសរបស់អគ្គិសនីកម្ពុជា មិនអាចភ្ជាប់ចរន្តជូនប្រជាពលរដ្ឋអាចប្រើប្រាស់​បានឆាប់។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមការងារបច្ចេកទេសបាន និងកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យ មានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

ជាមួយគ្នានេះ អគ្គិសនីរតនគិរី សូមការអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ ចំពោះហេតុការណ៍ដាច់ចរន្តអគ្គិសនីនេះ៕