Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ចេញសៀវភៅណែនាំ សម្រាប់​​ពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨

27-09-2018 16:36

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសៀវភៅណែនាំ សម្រាប់​​ពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ដែលត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសៀវភៅណែនាំ របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

សៀវភៅណែនាំនេះ មានគោលបំណងពន្យល់អំពីនីតិវិធី បច្ចេកទេស បទប្បញ្ញត្ដិ និងគោលការណ៍សំខាន់ៗ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីឲ្យមន្ដ្រីចុះឈ្មោះបោះឆ្នោត ពិសេសក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់សិក្សាស្វែងយល់ និងអនុវត្ដការងារ តាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងប្រកបដោយលទ្ធផលល្អ។

ចុចទីនេះ ដើម្បីអានសៀវភៅណែនាំ សម្រាប់​​ពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨