Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប ចុះពិនិត្យការដ្ឋានថ្មម៉ាបខាងជើងព្រះអង្គចេកព្រះអង្គចម ដើម្បីរៀបចំសួន និងកន្លែងហាត់ប្រាណ

25-09-2018 19:03

(សៀមរាប)៖ លោក ឃឹម ប៊ុនសុង​ អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ អញ្ជើញចុះពិនិត្យមើលការដ្ឋានក្រាលថ្មម៉ាបខាងជើងព្រះអង្គចេកព្រះអង្គចម ដើម្បីរៀបចំធ្វើសួនច្បារ និងកន្លែងហាត់ប្រាណសាធារណៈបន្ថែមទៀត។

ការរៀបចំសួនបន្ថែមទៀតនេះ​ គឺស្របទៅតាមការកើនឡើងនូវចំនួនបងប្អូនដែលបានអញ្ជើញមកប្រាណជាប្រចាំ (ព្រលឹម​ និងល្ងាច)​។ ម្យ៉ាងទៀត​ ការរៀបចំនេះ​ដើម្បីលើកម្ពស់សោភ័ណភាពក្រុងសៀមរាបបន្ថែមមួយកម្រិតទៀតផងដែរ។

ក្រោយពីបានរៀបចំសួនច្បារ នៅមុខព្រះរាជដំណាក់ (ខាងលិចស្ទឹងដំណាក់កាលទីមួយ) រួចមកប្រជាពលរដ្ឋបានសាទរ​ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត៕