Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨! (Photo Inside)

22-08-2018 20:39

(ពិភពលោក)៖ នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះមួយគ្រឿង​របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Red Wings បានធ្វើការចុះចតជាបន្ទាន់នៅឯ​ទីក្រុង Ufa ប្រទេស រុស្ស៊ី​​​​បន្ទាប់ពីមានអណ្តាតភ្លើងចេញពីម៉ាស៊ីនមួយចំហៀង៕

២៖ ក្រុមនេសាទ​ជប៉ុនជាថ្មីម្តងទៀត ទើបចាប់បានត្រីបាឡែន​អម្បូរ Minke និង Sei ​ចំនួន១៧៧ក្បាល នៅអំឡុងដំណើរ​ប្រមាញ់​របស់ពួកគេរយៈ​ពេល០៣ខែ នៅភាគពាយ័ព្យ​មហាសមុទ្រប៉ាស៊ីហ្វិក៕

៣៖ ​បុព្វជិតជាន់ខ្ពស់អ៊ីរ៉ង់ លោក Ahmad Khatami នៅថ្ងៃពុធនេះ បានព្រមានសហរដ្ឋអាមេរិកជាសាធារណៈថា បើសិនជា ហ៊ានវាយប្រហារលើអ៊ីរ៉ង់ នោះសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមមានទាំងអ៊ីស្រាអែលនឹងក្លាយជាគោលដៅវាយប្រហារ របស់អ៊ីរ៉ង់៕

៤៖ ជប៉ុននិងចក្រភពអង់គ្លេស បានសម្រេចលុបចោលគម្រោងសមយុទ្ធយោធារួមគ្នា ទាក់ទិននឹងការហ្វឹកហាត់ចល័តទ័ពវាយ​លុក លើតំបន់ឆ្នេរសមុទ្រពីនាវាផ្ទុកយានដឹកជញ្ជូនផ្លូវសមុទ្រ HMS Albion របស់អង់គ្លេស នៅថ្ងៃសុក្រសប្តាហ៍នេះ៕

៥៖ គ្រោះទឹកជំនន់ដែលបង្កឡើង​ដោយព្យុះភ្លៀង នៅប្រទេសឡាវ បានផ្តាច់ជីវិតមនុស្សយ៉ាងតិច៤៦នាក់ ខណៈ​៩៧នាក់ទៀត​​កំពុងបន្តបាត់ខ្លួន និង០៤នាក់បានរងរបួស៕

៦៖ អតីតមេធាវីផ្ទាល់ខ្លូនម្នាក់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Michael Cohen បានសារភាពថា លោកត្រាំគឺជាអ្នកបញ្ជាឱ្យលោកប្រព្រឹត្តបទល្មើស តាមរយៈការផ្ដល់ប្រាក់រាប់សែនដុល្លារ ដើម្បីបិទមាត់ស្ត្រីពីរនាក់កុំឱ្យនិយាយពី ទំនាក់ទំនងផ្លូវភេទជាមួយលោក ត្រាំ៕